ប្រវត្តិ និងការចាប់ផ្តើម

​      ជាមួយ​នឹងភាពទំនើបកម្មខាងវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបតាមការវិវត្តឥតឈប់ឈរបណ្តាសហគ្រាសទាំងឡាយ បានបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការផលិតកម្មវិធីប្រើប្រាស់សម្រាប់បង្កភាពងាយស្រួលដល់ការគ្រប់គ្រងអាជីវកម្ម។ ប៊ីហ្សប៊ីលថេក បានរួមចំណែកក្នុងការផលិត និងចែកចាយកម្មវិធីប្រើប្រាស់សម្រាប់គ្រប់គ្រងមុខជំនួញ​ និង​បង្កើតគេហទំព័រ។ ចំពោះកម្មវិធីប្រើប្រាស់មានដូចជា កម្មវិធីគ្រប់គ្រងការទិញទំនិញចូល​ និង​លក់ចេញ កម្មវិធីកត់ត្រាការលក់ទំនិញក្នុងអាជីវកម្មលក្ខណៈគ្រួសារឬក្រុមហ៊ុន​ កម្មវិធីបើកប្រាក់បៀវត្សជូនបុគ្គលិកជាដើម។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២២ ដោយស្ថាបនិក​៥រូប ដែលសុទ្ធសឹងជាបុគ្គលពោពេញដោយសមត្ថភាព។ អាសយដ្ឋានក្រុមហ៊ុនស្ថិតនៅសង្កាត់​អូរបែកក្អម ​​​​​​​ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទស្សនវិស័យ

    ​ ប៊ីហ្សប៊ីលថេក នឹងផលិតកម្មវិធីប្រើប្រាស់គ្រប់ប្រភេទអាជីវកម្មដោយមានគុណភាពល្អបំផុតហើយត្រូវចែកចាយ និងទទួលស្គាល់ពីសំណាក់អតិថិជនអំពីភាពងាយស្រួលរបស់ផលិតផលនោះ ដើម្បីឈានដល់លំដាប់ថ្នាក់ជាតិ និងអ​​​ន្តរជាតិ។

បេសកកម្ម

​       ផលិតផលនីមួយៗរបស់ ប៊ីហ្សប៊ីលថេក ត្រូវតែជាផលិតផលដែលមានគុណភាពល្អ ផ្តល់សារៈប្រយោជន៍ ​ និងតម្រូវតាមទីផ្សារលើគ្រប់វិស័យ។ ក្រុមហ៊ុនត្រូវតែចែកចាយកម្មវិធីប្រើប្រាស់ទៅអតិថិជនផ្សេងៗទៀតតាមរយៈសេចក្តីទុកចិត្ត និងពេញចិត្តពីអតិថិជនដែលបានប្រើប្រាស់​ និងកំពុងប្រើប្រាស់ផលិតផល។

គោលដៅ


​         ប៊ីហ្សប៊ីលថេក មានបទពិសោធន៍យ៉ាងប្រាកដក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងមានមូលដ្ឋានគ្រឹះក្នុងការរៀបចំប្រតិបត្តិការគណនេយ្យក្នុងអាជីវកម្ម ដែលនាំឱ្យក្រុមហ៊ុនកំណត់គោលដៅចម្បងៗជាចំនុចសំខាន់ៗដែលត្រូវឆ្ពោះទៅកាន់ឱ្យខានតែបានរួមមាន៖
១. អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមតែមួយដោយមានការរួមបញ្ចូលពីប្រព័ន្ធដែលដំណើរការលើកុំព្យូទ័រដំណើរការលើគេទំព័រ និងដំណើរការលើកម្មវិធីទូរស័ព្ទដៃ។
២. អភិវឌ្ឍប្រព័ន្ធមួយដែលអាចគាំទ្រដល់គ្រប់វិស័យ គ្រប់ប្រភេទមុខជំនួញ។
៣. ថែទាំនិងបន្ថែមមុខងារថ្មីលើប្រព័ន្ធកំពុងដំណើរការជាប្រចាំខែ និងប្រចាំឆ្នាំ។
៤. ចែកចាយផលិតផល និងផ្តល់សេវាថែទាំប្រព័ន្ធពីអតិថិជនម្នាក់ទៅកាន់អតិថិជនម្នាក់ទៀតឱ្យបានកាន់តែច្រើនបំផុត។
៥. ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យបើកទំលាយសម្រាប់ការពង្រីកសាខាគ្មានដែនកំណត់។

គុណតម្លៃ

​         ដើម្បីរក្សាបាននូវភាពជាក្រុមហ៊ុនមួយដែលផលិតហើយចែកចាយកម្មវិធីប្រើប្រាស់មានគុណភាព និងជឿទុកចិត្តក្នុងមុខជំនួញ ប៊ីហ្សប៊ីលថេក បានយកចំណុចពិសេសៗចំនួន៧មកកំណត់ធ្វើជាតម្លៃដែលក្រុមហ៊ុនត្រូវតែប្រកាន់ភ្ជាប់រួមមាន៖

១. ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងពេញនិយម
២.​ បង្កើតផលិតផលដែលមានភាពងាយស្រួលប្រើប្រាស់
៣.​​​ កម្មវិធីមានល្បឿនលឿន
៤.​ ព័ត៌មានមានភាពសុក្រឹត
៥. មានការជឿទុកចិត្តពីគ្រប់បណ្តាអតិថិជន
៦. មានសុវត្ថិភាព
៧. សុខភាពល្អ

ផលិតផល និងសេវាកម្មផ្តល់ជូន
  • ប៊ីហ្សប៊ីលថេក អភិវឌ្ឍកម្មវិធីប្រើប្រាស់សម្រាប់ជំនួញដោយប្រើបច្ចេកវិទ្យា បណ្តាញអ៊ីនថឺណែត កម្មវិធីប្រភេទនេះមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការចូលទៅបញ្ចូលទិន្នន័យ និងមើលរបាយការ​ណ៍ជាលក្ខណៈអនឡាញ(Online)។​ កម្មវិធីដែលក្រុមហ៊ុនបានបង្កើត និងកំពុងបង្កើតឡើងរួមមាន៖
  • BIZ-Account & Inventory: ជាកម្មវិធីគ្រប់គ្រងទំនិញ ការលក់ ទិញ ធ្វើវិក្កយបត្រ គណនេយ្យ ការជំពាក់ ចំណូល និងចំណាយសម្រាប់សហគ្រាសទូទៅ។
  • BIZ-Attendant & Payroll: ជាកម្មវិធីគ្រប់គ្រងវត្តមានបុគ្គលិក​ និង​បើកប្រាក់បៀវត្សបុគ្គលិក។
  • BIZ-POS: ជាកម្មវិធីសម្រាប់គ្រប់គ្រងការលក់រាយ និងបោះដុំ ហើយសម្រាប់ហាងលក់ទំនិញគ្រប់ប្រភេទដូចជា ហាងលក់សំលៀកបំពាក់ ហាងលក់គ្រឿងសំណង់ ហាងលក់គ្រឿងសំអាងជាដើម។ល។
  • BIZ-SIMS : ជាកម្មវិធីគ្រប់គ្រងគ្រឹះស្ថានសិក្សាដោយរួមបញ្ចូលនូវព័ត៌មានរបស់បុគ្គលិ​កនិងសិស្ស វត្តមាន ការវាយតម្លៃ  និងសកម្មភាព។ លើសពីនេះទៅទៀតកម្មវីធីក៏អាចគ្រប់គ្រង ការបង់ប្រាក់ ការប្រឡង គ្រប់គ្រងសេវាធ្វើដំណើររបស់សិស្ស …។
  • BIZ-RENTAL : ជាកម្មវិធីគ្រប់គ្រងទំនិញ ការលក់ ទិញ ធ្វើវិក្កយប័ត្រ គណនេយ្យ ការជំពាក់ ចំណូល ចំណាយ និងការជួលទំនិញសម្រាប់សហគ្រាសទូទៅ។
  • BIZ-HOSTPITAL : ជាកម្មវិធីគ្រប់គ្រងការបង់ថ្លៃសេវាកម្ម ប្រវត្តិអ្នកជំងឺ ការចេញវេជ្ជបញ្ជាតាមមន្ទីរពេទ្យ មន្ទីរពហុព្យាបាល គ្លីនិកឯកជនជាដើម។
  • BIZ-RESTAURANT : ជាកម្មវិធីគ្រប់គ្រងការគិតប្រាក់លើមុខម្ហូបក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ម្ហូបអាហារ រមណីយដ្ឋាន…។
  • BIZ-Website: ជាគេហទំព័រដាក់លក់ផលិតផលនៅលើប្រព័ន្ធអ៊ីនថឺណែតអាចទូទាត់ជាសាច់ប្រាក់ តាមកាត​ឬតាមកម្មវីធីទូរស័ព្ទដៃ។
  • BIZ-CMS Website: ជាគេហទំព័រដាក់បង្ហាញផលិតផល​ សេវាកម្មឬព័ត៌មានក្រុមហ៊ុន និងអាចកែប្រែពត៌មាន ទាំងនោះដោយអ្នកកាន់កាប់ ឬម្ចាស់គេហទំព័របាន។
  • BIZ-APP​ : ជាកម្មវិធីដាក់បង្ហាញផលិតផល​ សេវាកម្មឬព័ត៌មានក្រុមហ៊ុនហើយទូទាត់ប្រាក់លើការទិញទំនិញរបស់អតិថិជន ដែលដំណើរការនៅលើទូរស័ព្ទដៃ។